ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកំណត់បន្ថែមដោយយកវត្តចំនួន៤ទៀត សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ១៩។
យោងតាមសេចក្ដីជូនដំណឹង លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា បានឲ្យដឹងថា វត្តចំនួន៤ ដែលត្រូវបានកំណត់យកសម្រាប់បូជាសពអ្នកកើតជំងឺកូវីដ១៩ រួមមាន៖
ទី១៖ វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
ទី២៖ វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវែងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
ទី៣៖ វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
ទី៤៖ វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា ក្រុឲមគ្រួសារសាច់ញាត់របស់សពអ្នកកើតជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងឲឲឲធីបុណ្យសពបានត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល៕