យុវជន​ម្នាក់​ ឡើង​ត​ខ្សែលើ​បង្គោល​ភ្លើង​ខុស​បច្ចេកទេស​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​

0
12

​ភ្នំពេញ៖​ យុវជន​ម្នាក់​ បាន​ឡើង​ត​ខ្សែលើ​បង្គោល​ភ្លើង​ខុស​បច្ចេកទេស​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​ នៅ​ចំណុច​សួន​រង្វង់​មូល​ទូក​ ស្ថិត​ក្នុងភូមិ​ទី​៤​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​០០​នាទី​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ប៉ែន​ សិរី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​អូ​រោង​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ (​វិ​សាន់​អេ​ឡិច​ទ្រិ​ច​ស៊ី​ធី​)​ ។​

​ក្រោយ​កើតហេតុ​ ក្រុមការងារ​ជំនាញ​ (​ខេត្ត​,​ក្រុង​)​ បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​គឺ​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន​ ហើយ​បាន​ប្រគល់​សព​ជូន​សាច់ ញាតិ​ដើម្បី​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here