លោក ពេជ្រ ស្រស់! ពួកអ្នកបំផ្លាញធម្មជាតិគឺ ប្រៀបបានបំផ្លាញជីវិតខ្លួនឯង

0
12

ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ការដែលពួកអ្នកបំផ្លាញធម្មជាតិ គឺ ប្រៀបបានបំផ្លាញជីវិតខ្លួនឯង និងមនុស្សជាតិ។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់បានបញ្ជាក់យ៉ាងដូច្នេះថា “កន្លែងអភិវឌ្ឍន៍ និងកន្លែងរកលុយ គឺវាមិនខ្វះទេនៅក្នុងប្រទេសកម្ពុជានេះ ប៉ុន្តែហេតុអ្វីពួកអ្នកចេះតែចង់បំផ្លាញសម្បត្តិធម្មជាតិ ទាំងពួកអ្នកមិនអាចបង្កើតធម្មជាតិបាននោះទេ ការដែលពួកអ្នកបំផ្លាញធម្មជាតិ គឺ ប្រៀបបានបំផ្លាញជីវិតខ្លួនឯង និងមនុស្សជាតិផងដែរ”។

លោកបន្ថែមថា លុយអាចរកបាន ប៉ុន្តែសម្បត្តិធម្មជាតិគឺរកមិនបានទេ បើបំផ្លាញហើយការអភិវឌ្ឍន៍ឲ្យឈ្នះទាំងអស់គ្នា គឺអភិវឌ្ឍន៍ជៀសឲ្យឆ្ងាយពីកន្លែងធម្មជាតិ សំខាន់ៗ បើពុំនោះទេ ឈ្នះតែពួកឧកញ៉ាដែលអភិវឌ្ឍន៍លើ សម្បត្តិធម្មជាតិ តែប៉ុណ្ណោះ ហើយអ្នកដែលចាញ់ គឺជាតិខ្មែរ និងពលរដ្ឋខ្មែរយើងទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here