ឃាត់ខ្លួនពលករខ្មែរ៥នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ ករណីឆ្លងដែនខុសច្បាប់

0
9

ភ្នំពេញ៖ សមត្ថកិច្ចតម្រួតខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ ទាហានកងរយឈុតខ្មៅទី១.២០៥ នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទី បានឃាត់ខ្លួនពលករខ្មែរចំនួន៥នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ នៅបរិវេណប៉ុស្ត៍ត្រួតពិនិត្យភូមិម៉ៃឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនបានឲ្យដឹងថា ពលករខ្មែរចំនួន ៥នាក់ ១-ឈ្មោះ ស្រី អ៊ីន ភេទស្រី អាយុ៣១ឆ្នាំ។ ២-ឈ្មោះ លៀង ឡូន ភេទស្រី អាយុ២៩ឆ្នាំ។ ៣-ឈ្មោះ ចាន់ ណារត្ន័ ភេទប្រុស អាយុ៣៧ឆ្នាំ  ៤-ឈ្មោះ អៀត សូម ភេទស្រី អាយុ២៣ឆ្នាំ។ ៥-ឈ្មោះ ស៊ីង រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នា។ ចំណែកមេខ្យល់ជនជាតិថៃមានឈ្មោះ ចេតតា គង់ ភេទប្រុស អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាង រថយន្តភីកអាប់ តូយ៉ូតាមួយគ្រឿង។

ក្រោយពីឃាត់ខ្លួនពលករទាំង៥នាក់ សមត្ថកិច្ចបាននាំមកសួរនាំ និងធ្វើកំណត់ហេតុចាប់ឃាត់ខ្លួន។ ចំពោះមេខ្យល់ជនជាតិថៃ សមត្ថកិច្ចបានធ្វើការចោទប្រកាន់ពីបទ លួចដឹកជញ្ជូនពលករបរទេសឆ្លងដែនដោយខុសច្បាប់។ ដោយឡែកពលករខ្មែរទាំង៥នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគេធ្វើការនៅផ្សារថៃ និងត្រូវការធ្វើដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារស្ថានការណ៍ការរាតត្បាតជម្ងឺកូវីដ-១៩ កាន់តែរីករាលដាលខ្លាំងឡើងនោះ បានជួលរថយន្តដឹកមកព្រំដែនខេត្តស្រះកែវ តម្លៃក្នុងម្នាក់ ១,៥០០បាត។

ក្រោយពីសមត្ថកិច្ចសួរចម្លើយរួចរាល់ ពលករទាំងនោះត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ចាត់ការតាមច្បាប់បន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here