ចាប់ខ្លួនមនុស្ស២នាក់ ករណីចរាចរណ៍ក្រដាសប្រាក់រៀលក្លែងក្លាយ

0
10

ភ្នំពេញ៖ ក្រោយទទួលបណ្តឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានធ្វើការចាប់ខ្លួនមនុស្សចំនួន២នាក់ ពីបទធ្វើចរាចរណ៍ក្រដាសប្រាក់រៀលក្លែងក្លាយ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ ១.ឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ២.ឈ្មោះ លឹម ឡៃហ៊ាង ភេទស្រី អាយុ ២៦ ឆ្នាំ ទីលំនៅភូមិបាខម ឃុំសំពងជៃ ស្រុកជើងព្រៃខេត្តកំពង់ចាម។

ក្នុងប្រតិបត្តិការ នេះសមត្ថកិច្ចបានឆែកឆេរកាបូបជនសង្ស័យ រកឃើញក្រដាសប្រាក់ក្លែងក្លាយចំនួន១៥,៧០០,០០០៛(ដប់ប្រាំលានប្រាំពីរសែនរៀល) ក្នុងនោះក្រដាស៥០០០០រៀល ចំនួន១៣,៩០០,០០០៛(ដប់បីលានប្រាំបួនសែនរៀល) ក្រដាស១០០០០រៀលចំនួន១,៨០០,០០០៛(មួយលានប្រាំបីសែនរៀល) និងប្រាក់រៀល (ប្រាក់សុទ្ធ)មួយចំនួន។ ក្រៅពីនោះឃើញមានអត្តសញ្ញាណប័ណ្ណ កាតធនាគារប័ណ្ណបើកបរ ទូរស័ព្ទដៃ កាតទូរស័ព្ទmetfoneនិងកាតទូរស័ព្ទsmart មួយចំនួនទៀត។

ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពជិះម៉ូតូមកពីខេត្តព្រះវិហារ មកកាន់ខេត្តសៀមរាប ឆ្លងកាត់តាមផ្លូវជាតិលេខ៦៤ ដោយនាំយក ក្រដាសប្រាក់ ក្លែងក្លាយ(ក្រដាសប្រាក់ ៥០០០០រៀលនិង១០០០០រៀល) មកចាយ នៅក្នុងភូមិសាស្រ្តឃុំស្វាយលើ។

ករណីខាងលើនេះត្រូវបានសម្ថកិច្ច កសាងសំណុំរឿង តាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here