ភ្នំពេញ៖ តារាចម្រៀងដែលកំពុងជោគជ័យខ្លាំងក្នុងវិស័យប្រព័ន្ធអនឡាញ ដោយការឡាយលក់ធុងបាសដែលជាប្រេននាំចូលពីក្រៅប្រទេសផ្ទាល់ និងកំពុងមានសន្ទុះខ្លាំងក្នុងគម្រោងពុះដីឡូ នាមួយរយៈចុងក្រោយនេះ ធ្វើឱ្យលោកមិនសូវមានពេលចេញមុខក្នុងវិស័យសិល្បៈដូចមុន លោក ខាត់ ជេមស៍ បានលើកសរសើរស្នាដៃធ្វើម្ហូបរបស់គ្រួសារលោក ព្រាប សុវត្ថិ ថាពិតជាឆ្ងាញ់សាហាវ។
នាពេលថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសបុកផេកផ្ទាល់ខ្លួនរបស់លោក ខាត់ ជេមស៍ បានបង្ហោះសារមួយឃ្លាភ្ជាប់ជាមួយរូបម្ហូបអារហារដែលបានឃើញហើយគួឱ្យចង់បរិភោគបានឱ្យដឹងថា«ញាក់ៗបងប្អូន ឆ្ងាញ់សាហាវ ( ផ្ទះ ព្រាប សុវត្តិ ) អរគុណច្រើនដល់បងប្រុស ព្រាប សុវត្តិ នឹងបងស្រី» ។ ក្នុងការបង្ហោះនេះក៏មានឃើញថាលោក ព្រាប សុវត្ថិ ដែលជាម្ចាស់ផ្ទះផ្ទាល់ក៏បានសៀបន្តនឹងអមជាមួយពាក្យមួយឃ្លាថា«អរគុណអូនដែលនឹកឃើញរសជាតិមុខម្ហូបផ្ទះបង។ កុំភ្លេចនឹកបងផងណា » ដែលធ្វើឱ្យអ្នកគាំទ្របានចូលខមិនខ្លះលើកសរសើរស្នាដៃគ្រួសារលោក ខ្លះទៀតក៏ប៉ងថានឹងទៅញ៉ាំម្ហូបដែលជាស្នាដៃរបស់គ្រួសារលោកឱ្យទាល់តែបាន៕