ជូនដំណឹង! ពលរដ្ឋរស់នៅស្រុកគាស់ក្រឡ និងស្រុករុក្ខគីរី នឹងទទួលបានការចាក់វ៉ាក់ការពារកូវីដ១៩ នៅចុងសប្ដាហ៍នេះ

0
6

បាត់ដំបង៖ លោក ពៅ សុវណ្ណារិន ប្រធានមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីបានប្រកាសឱ្យដឹងថា ពលរដ្ឋរស់ក្នុងទីប្រជុំជនស្រុកចំនួន២ គឺស្រុកគាស់ក្រឡ និងស្រុករុក្ខគីរី នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅចុងសប្ដាហ៍នេះ។

យោងតាមហ្វេសបុករបស់លោក ពៅ សុវណ្ណារិន ប្រធានមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីបានបង្ហោះនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះឱ្យដឹងថា “ប្រជាពលរដ្ឋទីប្រជុំជនស្រុកគាស់ក្រឡ និងរុក្ខគីរីនឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅចុងសប្តាហ៌នេះ អរគុណប្រមុខរាជរដ្ឋាភិបាល «អរគុណសន្តិភាព» “។

ជាមួយគ្នានោះលោក ពៅ សុវណ្ណារិន ក៏បានអំពាវនាវដល់លោក លោកស្រីដែលប៉ះពាល់ផ្ទាល់និងប្រយោលជាមួយ លោក មលៗ រស់នៅក្នុងភូមិគារ ឃុំគារ ស្រុកមោងឫស្សីដែលបានរកឃើញវិជ្ជមានកូវីដ១៩ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សូមមកពិគ្រោះយោបលជាមួយគ្រូពេទ្យ និងយកសំណាកពិនិត្យរកមេរោគ កូវីដ១៩                    នៅវិទ្យាល័យមោងឫស្សី៕

LEAVE A REPLY

Please enter your comment!
Please enter your name here