រដ្ឋបាលស្រុកបវេល អំពាវនាវឱ្យពលរដ្ឋដែលបានពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ទៅធ្វើតេស្ដជាបន្ទាន់

0
6

បាត់ដំបង៖ រដ្ឋបាលស្រុកបវេលបានបង្ហាញអត្តសញ្ញាណអ្នករកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន០៦នាក់ ស្រី០៣នាក់ និងបានអំពាវនាវដល់ពលរដ្ឋដែលមានការពាក់ព័ន្ធ ប៉ះពាល់ផ្ទាល់ ឬប្រយោល សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក (វិទ្យាល័យបវេល)ជាបន្ទាន់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកបវេល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ស្រុកបវេល បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៦នាក់ ស្រី០៣នាក់ ដែលមានរាយនាមដូចខាងក្រោម៖
១-ឈ្មោះ ម៉ៅ ចាន់ធី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(បុគ្គលិកធនាគារប្រាសាក់បវេល)។
២-ឈ្មោះ អ៊ុយ សុន្ធា ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង លក់សាច់គោផ្សារបវេល។
៣-ឈ្មោះ តិច ណារ៉ុន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង(លាងឡាន)។
៤-ឈ្មោះ តិច មួយលាង ភេទស្រី អាយុ១០ឆ្នាំ នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង(ត្រូវជាកូន តិ ណារ៉ុន)។
៥-ឈ្មោះ វុទ្ធី សុលាភ ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជាសិស្ស។
៦-ឈ្មោះ វុទ្ធី ទីគា ភេទប្រុស អាយុ១១ឆ្នាំ នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជាសិស្ស។

រដ្ឋបាលស្រុក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ប៉ះពាល់ផ្ទាល់ ឬប្រយោល សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក (វិទ្យាល័យបវេល)។សូមបងប្អូន បន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធាន ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here