គ្រាន់តែខឹងរឿងជេរសោះ! កុមារអាយុ ១៥ឆ្នាំ វាយសម្លាប់កុមារអាយុ ៥ឆ្នាំ រួចបោះចូលស្រះត្រកួន

0
8

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង១៖៣០នាទីរសៀល ឪពុករបស់កុមារាអាយុ ៥ឆ្នាំ បានរាយការណ៍ជូនសមត្ថកិច្ចស្រុកអូររាំង ខេត្តត្បូងឃ្មំអំពីការបាត់ខ្លួនរបស់កូន។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ច និងអ្នកជិតខាងបានចាប់ផ្តើមស្វែងរកខ្លួន កុមារារងគ្រោះទាំងថ្ងៃ និងយប់។ នៅវេលាម៉ោង១២:៣០អាធ្រាត្រ ថ្ងៃទី២០ ខែកក្កដា សាកសពរបស់កុមារារងគ្រោះ ត្រូវបានគេរកឃើញនៅក្នុងស្រះត្រកួនមួយ។

អង្គភាពការពារកុមារ (CPU) បានទទួលពត៌មានអំពីករណីនេះ ហើយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តត្បូងឃ្មំបានធ្វើការពិនិត្យសាកសព។ យើងបានឃើញថា សាកសពត្រូវបានគេវាយជាច្រើនកន្លែង មុននឹងលង់ទឹកស្លាប់។

មន្ត្រីស៊ើបអង្កេតបានយល់ឃើញថា កុមារារងគ្រោះត្រូវបានគេឃើញជាលើកចុងក្រោយ នៅក្នុងថ្ងៃបាត់ខ្លួន ជាមួយកុមារាអាយុ១៥ឆ្នាំម្នាក់ ដែលត្រូវជាអ្នកជិតខាង។ កម្លាំងសមត្ថកិច្ចបាននាំខ្លួនកុមារាអាយុ ១៥ឆ្នាំនេះទៅសួរនាំ ហើយក៏បានសារភាពថា គេបានប្រព្រឹត្តបទល្មើសនេះព្រោះតែខឹងថា កុមារារងគ្រោះបានជេទៅលើរូបគេ។

ជនសង្ស័យ នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅ សាលាដំបូងខេត្តត្បូងឃ្មំនៅក្នុងថ្ងៃនេះ ដើម្បីផ្តន្ទាទោសពីបទឃាតកម្ម ដោយចេទនាទៅលើជនរងគ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here