នគរបាលឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន៧នាក់ យកមកដុះក្អែល

0
8

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤ និង១០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល បានធ្វើការចុះបង្ក្រាបអប់រំអ្នកលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ចំនួន១លើក ឃាត់ខ្លួនចំនួន ៧នាក់ ស្ថិតនៅចំណុចភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

មន្រ្តីនគរបាលស្រុកបវេលបានឲ្យដឹងថា អ្នកប្រព្រឹត្តិចំនួន ៧នាក់រួមមានឈ្មោះ ១-ឈ្មោះ ស្រែ សុផល ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល។ ២-ឈ្មោះ នួន សារឿន ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល។ ៣-ឈ្មោះ ថន ងិន ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិព្រៃទទឹង2 ឃុំបវេល ស្រុកបវេល។ ៤-ឈ្មោះ ញ៉ុញ ឡាង ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល។ ៥-ឈ្មោះ និត អៀម ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល។ ៦-ឈ្មោះ អែម គឹមសាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល។ ៧-ឈ្មោះ ងី យាង ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល។

បច្ចុប្បន្ននគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងបានធ្វើការណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួចឲ្យត្រលប់ទៅគេហដ្ឋានវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here