ចាប់ខ្លួនក្មេងទំនើង៩នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

0
12

ភ្នំពេញ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣៥នាទី បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយកាំបិត)១ ករណី នៅចំណុចភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

នគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់រួមមាន ៖ ១.ឈ្មោះ គេង សុថេត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ២.ឈ្មោះ ឆង ឈាងអ៉ី ហៅ ឆៃ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ៣.ឈ្មោះ តាំ សម្បត្តិ ហៅ ខ្ទើយ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៤.ឈ្មោះ យឿន វ៉ាន់ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។ ៥. ឈ្មោះ ម៉ៅ ប៊ុនយ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៦.ឈ្មោះ សួន កក្កដា ហៅ សាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៧.ឈ្មោះ វ័យ រ៉ាវីន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៨.ឈ្មោះ រិ សារ៉ាក់ ហៅ ប៉ោត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង និង៩.ឈ្មោះ ភ័ណ្ឌ សំភេទ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពបន្តថា ជនសង្ស័យចំនួន៩នាក់ខាងលើបានធ្វើសកម្មភាពជិះម៉ូតូទៅដេញកាប់ជនរងគ្រោះ១នាក់ឈ្មោះ ឈាន សាឃីម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសមុតរយះសាច់ចេញឈាមលើខ្នងចំនួន៣កន្លែង និងកាប់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-0002 ខូចខាតស្ទើរទាំងស្រុង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចតូបលក់ប្រហិត ស្ថិតក្នុងភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ចំណែកឯវត្ថុតាងដកហូតរួមមាន៖
-ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ-ម៉ាស៊ីន 5629477 ពាក់ស្លាកលេខ បាត់ដំបង 1AI-3613
-ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ លេខតួ-ម៉ាស៊ីន 583157 គ្មានស្លាកលេខ
-ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ក្រហម លេខតួ-ម៉ាស៊ីន 9514171 ពាក់ស្លាកលេខ បាត់ដំបង 1W-0403
-ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ លេខតួ-ម៉ាស៊ីន 9715284 គ្មានស្លាកលេខ
-កាំបិតខ្វែវ ចំនួន២ដើម។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានកសាងសំណុំងរឿងបញ្ជូនជនសង្ស័យទាំងប្រាំបួននាក់ខាងលើ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here