រន្ធត់! ឆេះទូកដឹកអីវ៉ាន់នៅកណ្ដាលសមុទ្រ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និង១១នាក់ទៀត ត្រូវបានជួយសង្គ្រោះ

0
10

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ៩:៣០នាទី មានករណីឆេះទូកដឹកអីវ៉ាន់ ពីភូមិដើមថ្កូវ (ឡទឹកត្រី) បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងប្រជាពលរដ្ឋជិះលើទូកចំនួន ១១នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានបញ្ជាក់ឲ្យដឹងតាមហ្វេសប៊ុកថា «ក្រោយពីទទួលដំណឹងថាទូកខិ (ទូករត់ដរ) របស់ប្រជាពលរដ្ឋ នៅដើមថ្កូវសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ដឹកទំនិញ និងមនុស្សទៅក្រុងព្រះសីហនុ ហើយមានករណីផ្ទុះឆេះ ហើយខ្ញុំក៍បញ្ជាអោយអូប័រ ចេញអន្តាគមន៍ភ្លាមៗ ក្នុងការសង្រ្គោះក្រុមសង្រ្គោះ បានមនុស្សទាំងអស់ តែអកុសល់ មានបងស្រីម្នាក់គាត់បានបាត់បងជីវិតទៅហើយ»។

ក្នុងករណីឆេះទូនេះដែរ មានមនុស្ស ១២នាក់ ជិះលើទូក ក្នុងនោះ ១១នាក់ ជួយសង្គ្រោះទាន់ (មានក្មេង ២នាក់) និងម្នាក់ទៀត ជាស្ត្រីឈ្មោះ ហ៊ីង ស្រស់ អាយុ ៥០ឆ្នាំ នៅភូមិដើមថ្កូវបានស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here