ពលរដ្ឋក្នុងស្រុកបវេល ដែលបរិភោគអារហារនៅផ្ទះមិនឆ្ងាញ់ចូលចិត្ដបាយក្រៅ ធ្លាប់ទៅអារហារដ្ឋានរស្មីបវេល សូមទៅធ្វើតេស្ដជាបន្ទាន់

0
8

បាត់ដំបង៖ រដ្ឋបាលស្រុកបវេល ខេត្ដបាត់ដំបងបានអំពាវនាវដល់ពលរដ្ឋដែលដឹងខ្លួនធ្លាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ១៩ និងទីតាំងអារហាដ្ឋានរស្មីបវេល ដែលស្ថិតនៅទល់មុខផ្ទះសំណាក់ផ្ការំចង់ សូមទៅពិនិត្យសុខភាព និងយកសំណាកជាបន្ទាន់។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកបវេលបានឱ្យដឹងថា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្រុកបវេល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ ស្រី០៧នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ស៊ុន លីសាន់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង
២-ឈ្មោះ សេក ស្រីនេត្រ ភេទស្រី អាយុ២៨ឆ្នាំ មកពីខេត្តព្រៃវែង
៣-ឈ្មោះ រ៉ង នី ភេទស្រី អាយុ២៦ឆ្នាំ
៤-ឈ្មោះ ភាព វី ភេទស្រី អាយុ៣៧ឆ្នាំ
៥-ឈ្មោះ ជា សុផារ៉ាត់ ភេទស្រី អាយុ១៩ឆ្នាំ
៦-ឈ្មោះ អ៊ុន ចាន់ឌី ភេទស្រី អាយុ២៦ឆ្នាំ
៧-ឈ្មោះ ងួន គា ភេទស្រី អាយុ៣០ឆ្នាំ
ចំពោះអ្នកវិជ្ជមានកូវីដ១៩ ទាំង០៧នាក់ខាងលើ ជាបុគ្គលិកអាហារដ្ឋានរស្មីបវេល ដែលមានទីតាំងស្ថិតនៅទល់មុខផ្ទះសំណាក់ ផ្ការំចង់។

៨-ឈ្មោះ សាំង សាលៀប ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (មកពីភ្នំពេញ)។
៩-ឈ្មោះ ចាង សុផល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (រត់តាក់ស៊ីដឹកបន្លែ ផ្លែឈើ)។
១០-ឈ្មោះ វឿន ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (កម្មករសំណង់ខ្នាចរមាស)។
១១-ឈ្មោះ ភិន រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង (លក់គ្រឿងអែស្កា)។

រដ្ឋបាលស្រុកបវេលបាន អំពាវនាវសូមប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ប៉ះពាល់ផ្ទាល់ ឬប្រយោល សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក (វិទ្យាល័យបវេល) និង ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធាន ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here