សែនស្រណោះ! លោកយាយបានទទួលមរណភាព ចោលលោកតាហើយដោយសារជំងឺកូវីដ១៩

0
9

បាត់ដំបង៖ មន្ទីរសុខាភិបាលខេត្ដបាត់ដំបងបានប្រកាសឲ្យដឹងថា លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហេីយ នៅវេលាម៉ោង ៤:១៥នាទីទៀភ្លឺ ថ្ងៃទី២២ កក្កដា ២០២១ដោយសារជំងឺកូវីដ១៩។

មន្ទីរសុខាភិបាលបានរៀបរាប់ទាំងក្ដុកក្ដួលថា “ពួកយេីងខ្ញុំចូលទៅមេីលល្ងាចមិញ ដោយនាំថវិកាចំនួន ១០០០ដុល្លារ ជាអំណោយលោក ពាក់មី និងសប្បុរសជន បានដឹងថាមិនស្រួលដែរ និងបានខិតខំជួយគាត់អស់ហេីយ នៅតែមិនបានជោគជ័យ “។

ក្រុមការងាររបស់មន្ទីរទាំងអស់ សូមវិញ្ញាណក្ខន្ធលោកយាយបានដល់សុគិតិភពដោយក្តីសង្រួម និងសោកស្តាយបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here