ប៉ែន ចំរ៉ុង ដាក់ចំៗទៅកាន់អ្នកសារព័ត៌មានមួយចំនួន ដែលចាំតែថតឡាយគ្មានទឹកចិត្ដជួយពិតប្រាកដ

0
13

ភ្នំពេញ៖ តារាសម្ដែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង រូបស្រស់សង្ហារ សំបូរវោហារសាប់ ធ្វើឲ្យទស្សនិកជនទស្សនាហើយមានអារម្មណ៍ស្រស់ស្រាយ នឹងសម្ដីកំប្លុកកំប្លែង កាយវិការដ៏ប៉ិនប្រសព្វ ស្រាប់តែនាព្រឹកនេះបានបញ្ចេញចេញមតិរិះគន់ទៅកាន់អ្នកសារព័ត៌មានមួយចំនួនដែលចាំតែថតឡាយគ្មានទឹកចិត្ដជួយពិតប្រាកដ។

ក្នុងហ្វេសបុកផេកលោក ប៉ែន ចំរ៉ុង នាព្រឹកនេះបានបង្ហោះសារមួយឃ្លា និងភ្ជាប់ជាមួយរូបភាពមួយសន្លឹក បែបនេះថា “ម៉េចដល់ថ្នាក់នឹងលោកព្រះ អ្នកសារព័ត៌មាន មានក្រមសីលធម៌ល្អ សុខចិត្តឈរកាន់ទូរស័ព្ទថត ក៏មិនចូលទៅជួយ នេះហើយចរឹកអ្នកសារព័ត៌មានមួយចំនួនគឺបែបហ្នឹង ! (ប្រភពមកពី:ចមមុនីរតន៍) “៕

LEAVE A REPLY

Please enter your comment!
Please enter your name here