ប្រទះឃើញក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ក្នុងពេលធ្វើកំណាយបុរាណវិទ្យា ជួសជុលខ្លោងទ្វារតាកាវ

0
15

ភ្នំពេញ៖ ក្នុងរយៈពេល៣សប្តាហ៍នៃ ការធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ និងចម្លាក់យក្ស និងទេវតាលើស្ពានហាលនៃខ្លោងទ្វារតាកាវ អាជ្ញាធរជាតិអប្សរាបានរកឃើញរូបចម្លាក់ និងបំណែកវត្ថុបុរាណមួយចំនួន។ យោងតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។

លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បានរកឃើញក្បាលយក្សចំនួន ៣នៅពេញល្អ ឯក្បាល ៣ទៀតមានត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញចំនួន ៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន ៣ ក្នុងនោះចំនួន ២នៅពេញល្អ និង ១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។

សូមបញ្ជាក់ថា ខ្លោងទ្វារតាកាវ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន្ត ត្រូវបានបើកការដ្ឋានជួសជុល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here