គួឱ្យអាណិតទារកអាយុ ៧ខែក្នុងស្រុកបវេលម្នាក់ឆ្លងជំងឺកូវីដ១៩ ពីឳពុកម្ដាយ

0
3

បាត់ដំបង៖ រដ្ឋបាលស្រុកបវេលបានប្រកាសរកឃើញទារកអាយុ ៧ខែម្នាក់បានឆ្លងជំងឺកូវីដ១៩ ពីឳពុកម្ដាយ ខណ:នៅថ្ងៃទី២២ ខែកក្កដានេះ ស្រុកបវេលរកឃើញករណីឆ្លងថ្មីចំនួន ០៧នាក់បូករួមទាំងទារក។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកបវេល បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្រុកបវេល បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៦នាក់ ស្រី០២នាក់ ដែលមានរាយនាមដូចខាងក្រោម៖
១-ឈ្មោះ សុផាន់ ចាន់រ៉ា ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបង(ជាកម្មករសំណង់រូងអំពិល)។
២-ឈ្មោះ អេង ទី ភេទស្រី អាយុ៦៩ឆ្នាំ នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង (មកពីភ្នំពេញ)។
៣-ឈ្មោះ ចយ ស៊ីកាន ភេទស្រី អាយុ៣៥ឆ្នាំនៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង (ឆ្លងពីប្តីឈ្មោះ ភិន រិទ្ធី )។
៤-ឈ្មោះ ភិន វីនទី ភេទប្រុស អាយុ៧ខែ(ត្រូវជាកូន ចយ ស៊ីកាន)។
៥-ឈ្មោះ ភិន កាយយី ភេទប្រុស អាយុ១៣ឆ្នាំ(ត្រូវជាកូន ចយ ស៊ីកាន)។
៦-ឈ្មោះ ដាង ធឿន ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

រដ្ឋបាលស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ប៉ះពាល់ផ្ទាល់ ឬប្រយោល សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក (វិទ្យាល័យបវេល) និងសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធាន ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here