រោងចក្រ ២ទៀត នឹងលេចរូបរាងលើទឹកដីខេត្តចំនួន២ របស់កម្ពុជាឆាប់ៗនេះ ក្រោមទុនវិនិយោគជិត ៨លានដុល្លារ

0
7

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគរោងចក្រថ្មីចំនួន ២កន្លែងទៀត ដែលមានទុនជិត ៨លានដុល្លារ ដែលលេចចេញរូបរាងនៅលើទឹកដីខេត្តចំនួន២ របស់កម្ពុជាឆាប់ៗនេះ។

យោងតាមហ្វេសប៊ុក CDC នៅថ្ងៃទី២៣ កក្កដានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “CATHAYA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៨ លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួន ១៧០នាក់។

២- “CK SPORTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួនប្រមាណ ២១០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here