ដាច់លុយពេក! បុរស២នាក់ ទៅលួចផាលគោយន្តភ្ជួរដី ត្រូវនគរបាលចាប់ខ្លួន

0
8

ភ្នំពេញ៖ បុរស២នាក់ទំនងជាដាច់លុយពេក បែកគំនិតទៅលួចផាលភ្ជួរដីស្រែ ជារបស់ឈ្មោះ ឡុង ហ៊ាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ការចាប់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧និង២០នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងក្រុមទី៣៣ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ុន ចន្ទ្រា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង និងឈ្មោះ សម្បត្តិ យ៉េត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សម្ភារៈភស្តុតាងដែលដកហូតបានរួមមាន៖ ផាលគោយន្តកន្ត្រៃចំនួន១ -កូនសោមួយចំនួន។

ករណីនេះ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញអនុវត្តតាមច្បាប់ រីឯវត្ថុតាងបានប្រគល់ជូនម្ចាស់វិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here