អាជ្ញាធរខេត្តបាត់ដំបង បើកកិច្ចប្រជុំពិភាក្សារៀបចំដីកាដកហូតដីព្រៃលិចទឹក ដែលរំលោភទន្ទ្រានដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងស្រុកឯកភ្នំ

0
9

ភ្នំពេញ÷ អាជ្ញាធរខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១បានបើកកិច្ចប្រជុំពិភាក្សារៀបចំដីកាដកហូតដីព្រៃលិចទឹក ដែលត្រូវបានរំលោភទន្ទ្រានដោយខុសច្បាប់ ក្នុងភូមិសាស្ត្រ
ស្រុកមោងឫស្សី និងស្រុកឯកភ្នំ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង តំណាង លោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំដីកាដកហូតដីព្រៃលិចទឹក ដែលត្រូវបានរំលោភទន្ទ្រានដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំក៏មានការចូលរួមពី លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក អភិបាល អភិបាលរងស្រុកមោងឫស្សី និងស្រុកឯកភ្នំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here