លោកយាយ​ម្នាក់​ កាន់​ឌុ​យ​ដោត​ព្រី​ភ្លើង​ទាំង​ដៃ​សើម​ បណ្តាល​ឲ្យឆក់​ស្លាប់​

0
9

ភ្នំពេញ៖​ លោកយាយ​វ័យ​៧៤​ឆ្នាំ​ម្នាក់​ បាន​ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ កាលពី​វេលា​ម៉ោង៨​និង​៣០​នទី​យប់​ ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅ​ភូមិ​ដង​រុន​លិច​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ លោកយាយ​ដែលស្លាប់មានឈ្មោះ​ ឱ​ក​ លឿន​ អាយុ​៧៤​ឆ្នាំ​ នៅ​ភូមិ​ដង​រុន​លិច​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​។​ មុន​ពេល​កើតហេតុ​ លោកដៃ​របស់​គាត់​សើម​ ហើយ​បាន​កាន់​ឌុ​យ​ភ្លើង​ទៅ​ដោត​នឹង​ព្រី​ បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នឹង​កន្លែង​តែ​ម្តង​។​

​នគរបាល​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ នគរបាល​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើត​និង​ពិនិត្យ​ឃើញ​ថា​ លោកយាយ​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ប្រាកដ​មែន​។​

បច្ចុប្បន្ន​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here