មេការពារជាតិអំពាវនាវ ឲ្យកងទ័ពដែលចាក់វ៉ាក់សាំងជូនពលរដ្ឋអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ “៣ការពារ ៣កុំ”

0
11

ភ្នំពេញ÷ ប្រមុខការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវ ឲ្យកងទ័ពដែលចាក់វ៉ាក់សាំងជូនពលរដ្ឋអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។

តាមរយ:ហ្វេសប៊ុកនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេច ទៀ បាញ់បានបញ្ជាក់ថា” អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ”។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៧៤១,៧៨២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៧.៤២%៕

LEAVE A REPLY

Please enter your comment!
Please enter your name here