សូមបង្កើនការប្រុងប្រយ័ត្ន! កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់

0
6

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ២៨ ខែកក្កដា- ៣ ខែសីហា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា កម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។ ដោយឡែកព្យុះទី៦ ឈ្មោះ IN-FA បានឡើងចូលដល់ភាគខាងកើតប្រទេសចិន។ ព្យុះនឹងថមថយឥទ្ធិពល ជាវិសម្ពាធទាបនៅថ្ងៃទី២៨ ខែកក្កដា។

ក្រសួងបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់។ លើកលែងតែបណ្តាខេត្ត៖ កំពង់ស្ពឺ , តាកែវ, កំពត , កណ្តាល និងរាជធានីភ្នំពេញ ដែលំអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយសារឥទ្ធិពលខ្យល់ក្នុងកម្រិតបង្ហូរ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើឲ្យរលកមានកម្ពស់ខ្ពស់។

ក្រសួងបន្តថា អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេសនៅតំបន់មាត់សមុទ្រនិងក្នុងលំហសមុទ្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here