ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកដំណើរការឡើងវិញចំពោះផ្សារកណ្ដាល មានទីតាំងស្ថិតនៅសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ក្រោយពីបិទមួយរយ:។
តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ” ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះផ្សារកណ្ដាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង»។
បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់គោលការណ៍ និងការណែនាំមួយចំនួនផងដែរ ចំពោះគណៈកម្មការផ្សារ អាជីវកម្ម និងភ្ញៀវដែលត្រូវចេញចូលផ្សារមួយនេះ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជាថ្មី នៃជំងឺកូវីដ១៩។
សូមជម្រាបថា ផ្សារកណ្ដាល ត្រូវបានបិទមួយរយៈនាពេលកន្លងទៅ បន្ទាប់ពីរកឃើញមានអាជីវករមួយចំនួនវិជ្ជមានជំងឺកូវីដ១៩៕