លោក ពេជ្រ ស្រស់! ការកសាងកម្លាំងនយោបាយដោយស្អាតស្អំគឺផ្តើមចេញពីថ្នាក់ដឹកនាំកំពូលរបស់បក្ស

0
18

ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ការកសាងកម្លាំងនយោបាយដោយស្អាតស្អំគឺផ្តើមចេញពីថ្នាក់ដឹកនាំកំពូលរបស់ក្រុម ឬ បក្សនោះ ។

តាមរយបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ លោកពេជ្រ ស្រស់ បានឡើងថា ” ការកសាងកម្លាំងនយោបាយដោយស្អាតស្អំគឺផ្តើមចេញពីថ្នាក់ដឹកនាំកំពូលរបស់ក្រុម ឬ បក្សនោះ ហើយត្រូវតែដាស់តឿនជារើយៗដល់សមាជិកក្រុមឲ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ ជាតិនិយម ពលរដ្ឋនិយម និងអហិង្សាគ្រប់រូបភាព ទើបកម្លាំងនយោបាយនោះមានភាពស្អាតស្អំបានគណបក្សយុវជនកម្ពុជា គឺមិនដែលចងគំនុំ ឬចងអាឃាតចំពោះក្រុមអ្នកនយោបាយ ណាមួយឡើយ បើទោះបីជាពួកយើងធ្លាប់រំខានពីខាងក្រុម អ្នកនយោបាយមុនៗក៏ដោយចុះគឺពួកយើងនៅតែស្វាគមន៍ពួកគេក្នុងនាម ឈាមខ្មែរដូចគ្នាគណបក្សយុវជនកម្ពុជា គឺថា យើងបាននឹងកំពុងតែកសាងកម្លាំងដ៏ស្មោះត្រង់ជាមួយជាតិ និងប្រជាពលរដ្ឋដើម្បីតែបុព្វហេតុអភិវឌ្ឍន៍ប្រទេស កម្ពុជាឲ្យមានការរីកចំរើនពិតប្រាកដលើគ្រប់វិស័យ ព្រមទាំងកសាងសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរឲ្យមានភាពសម្បូរសប្បាយ រស់ដោយសេចក្តីថ្លៃថ្នូរ ជាពិសេសរំដោះចេញពីបំណុលគ្រប់ប្រភេទ តាមរយៈការបង្កើតការងារនិងបង្កើនប្រាក់ចំណូលជូន ពួកគាត់លើគ្រប់វិស័យតែម្តង “។

លោក ពេជ្រ ស្រស់បន្ថែមថា គណបក្សយុវជនកម្ពុជាគឺជាថ្នាលថ្មីសម្រាប់ប្រជាប្រុសស្រីអាស្រ័យផល និងជាក្តីសង្ឃឹមថ្មីរបស់យុវជនជំនាន់ក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here