អ្នកល្មើសបម្រាមគោចរ នឹងត្រូវផាកពិន័យចាប់ពី២០ម៉ឺនទៅ១លានរៀល ដោយគ្មានការលើកលែង

0
7

ភ្នំពេញ៖ ក្នុងឳកាសចុះត្រួតពិនិត្យមើលវិធានការបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅយប់ថ្ងៃទី៣០ ខែកក្កដា លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចនឹងផាកពិន័យពលរដ្ឋដែលល្មើសបម្រាមគោចរ ដោយមិនលើកលែងនោះឡើយ ក្នុងនោះរថយន្តមួយគ្រឿង នឹងត្រូវផាកពិន័យ ១លានរៀន ហើយចំពោះម៉ូតូមួយគ្រឿង ២០ម៉ឺនរៀល។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្ត បម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ ភ្លឺ នៅ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here