YouTube បិទសិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យអាប់ឡូតវីដេអូថ្មីក្នុងរយៈពេលមួយសប្តាហ៍

0
6

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា វាមិនមែនជារឿងចម្លែកទេដែលក្រុមហ៊ុន YouTubeតែងតែបិទក្រុមហ៊ុនមួយ ចំនួនពី ការផ្សព្វផ្សាយវីដេអូថ្មីជាបណ្ដោះអាសន្នដោយសារតែការមិនគោរពតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ប៉ុន្តែពេលនេះ YouTube បានបិទសិទ្ធិ ក្រុមហ៊ុនទូរទស្សន៍ដ៏ធំមួយរបស់ប្រទេសអូស្ត្រាលី ដែលរងការចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងជំងឺកូវីដ-១៩។

មូលហេតុដែល YouTube បានបិទសិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យធ្វើការផ្សព្វផ្សាយវីដេអូថ្មីជាបណ្ដោះអាសន្ននោះដោយសារតែក្រុមហ៊ុន បានផ្សព្វផ្សាយវីដេអូមួយចំនួនដោយបដិសេធឬមិនទទួលស្គាល់វត្តមានរបស់ជំងឺកូវីដប្រភេទថ្មី និងថែមទាំងបានអះអាងថាថ្នាំមួយចំនួន មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនេះទៀតផង។

ទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Sky បានបដិសេធថាគ្មានពិធីករណាមួយរបស់ក្រុមហ៊ុនមិនទទួលស្គាល់វត្តមានរបស់ជំងឺកូវីដប្រភេទថ្មី ហើយការបិទរបស់ក្រុមហ៊ុន YouTube វាធ្វើឱ្យប៉ះពាល់ទៅដល់ការវិភាគដោយសេរីរបស់អ្នកសារព័ត៌មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here