មួយយប់! ឃាត់ខ្លួនមនុស្សជាង១ពាន់នាក់ ល្មើសបម្រាមគោចរ និង១៨នាក់បញ្ជួនទៅតុលាការ

0
8

ភ្នំពេញ៖ នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្សជាង១ពាន់នាក់ ល្មើសបម្រាមគោចរ និង១៨នាក់បញ្ជួនទៅតុលាការ។

យោងសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.អ.ក) បានឲ្យដឹងថា នៅយប់ថ្ងៃទី៤ខែសីហាកាអនុវត្តវិធានការ ច្បាប់ បម្រាមគោចរ សមត្ថកិច្ច ឃាត់ខ្លួន(អប់រំ និងពិន័យ) ចំនួន ១៣៥៤ នាក់ និងបញ្ជូនទៅតុលាការ ១៨នាក់ ដែលក្នុងនោះឃាត់យានយន្ត ចំនួន ៧៣៤គ្រឿង ពិន័យជាប្រាក់ ចំនួន ៣០,៧០០,០០០លានរៀល។

សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្ត បម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ នៅក្នុងរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះអ្នកដែលល្មើស បម្រាមគោចរ នឹងត្រូវផាកពិន័យ ម៉ូតូ ២០ ម៉ឺនរៀល ចំណែករថយន្ត ១លានរៀល ដោយគ្មានការលើកលែងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here