ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ស្រី បណ្ដូល សហស្ថាបនិក របស់អង្គការ ហ្វាពន្លឺសិល្បៈ (Phare Ponleu Selpak) បានទទួលមរណៈភាពហើយ នៅល្ងាចថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១ ដោយសារជំងឺ កូវីដ-១៩។ នេះបើយោងតាមហ្វេសប៊ុកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។
ហ្វេសបុកដដែលបានឲ្យដឹងទៀតថា យើងខ្ញុំពិតជាមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់លោកសាស្ត្រាចារ្យ និងសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយគ្រួសាររបស់លោកសាស្រ្តាចារ្យ។ សូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព – រូបំ អនិច្ចំ ទុក្ខំ អនត្តា៕
