អ្នកប្រើប្រាស់សេវាកម្ម PayPal គួរតែមានការប្រុងប្រយ័ត្ន ជាមួយនឹងការបោកបញ្ឆោតថ្មី

0
7

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកប្រើប្រាស់មួយចំនួនដែលប្រើសេវាកម្ម PayPalបានទទួលអ៊ីមែល បោកបញ្ឆោត (Phishing) ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ PayPal គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទេរឬបង់លុយអនឡាញ តាមរយៈអ៊ីមែលដោយមិនចាំបាច់ឱ្យលេខគណនី ឬលេខប័ណ្ណឥណទានទៅអ្នកទទួលលុយ។

នៅក្នុងអ៊ីមែលបោកបញ្ឆោតនេះជនខិលខូចបានស្នើសុំឱ្យអ្នកប្រើប្រាស់ឆាត (live chat) ជាមួយនឹងក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាមួយចំនួន។ ដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ ពួកគេបានភ្ជាប់មកជាមួយនូវតំណភ្ជាប់ពិតប្រាកដជាច្រើនរបស់ក្រុមហ៊ុន។ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ ចុចនៅលើតំណភ្ជាប់ដើម្បីចាប់ផ្ដើមឆាត វានឹងភ្ជាប់ទៅនឹងប្រព័ន្ធឆាត ដែលអាចឆ្លើយឆ្លងជាមួយនឹងជនរងគ្រោះបានដោយស្វ័យប្រវត្តិ។ ជនខិលខូចនឹងព្យាយាមលួចយកទិន្នន័យសំខាន់ៗមានដូចជា អាសយដ្ឋាន លេខទូរសព្ទ និងលេខប័ណ្ណឥណទាន។

ដើម្បីជៀសវាងពីការបោកបញ្ឆោតទាំងនេះ នាយកដ្ឋានសូមឱ្យលោកអ្នកមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានអ៊ីមែលឬសារ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន។ សូមលោកអ្នកធ្វើការផ្ទៀងផ្ទាត់ព័ត៌មាននៅក្នុងអ៊ីមែលឱ្យបានច្បាស់លាស់មានដូចជា អាសយដ្ឋានអ៊ីមែលរបស់អ្នកផ្ញើ តំណភ្ជាប់ និង headers របស់អ៊ីមែល។

គួរបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះ នាយកដ្ឋានក៏បានផ្សព្វផ្សាយរួចមកហើយដែរទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ Phishing ជាមួយនឹងកម្មវិធី Office 365 ដែលក្រុមហ៊ុន Microsoft បានធ្វើការណែនាំដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here