ភ្នំពេញ៖ ក្រសួងបរិស្ថាន បានពិន័យលើម្ចាស់សាងសង់អគារខុនដូរឈ្មោះ HCN Residence ស្ថិត នៅផ្លូវ លេខ៥១៦ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយហេតុថា ពុំបានរៀប ចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។
យោងតាមលិខិតរបស់ក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្រសួងសម្រេចអនុវត្តវិធានការចំពោះម្ចាស់ខុនដូរ HCN Residence ឈ្មោះលោក ហេង ចំណាប់ ដោយពិន័យអន្តរការណ៍ចំនួន១០លានរៀល ករណីសាងសង់ អគារ ខុនដូរ ដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន និងសង្គម។ ម្ចាស់ខុនដូរ ត្រូវមកបង់ប្រាក់ពិន័យនៅទីស្តីការក្រសួងបរិស្ថានឱ្យបានមុនថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ជាកំហិត។ ទន្ទឹមគ្នានេះ ម្ចាស់ខុនដូរ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះ ពាល់បរិស្ថាន និងសង្គម ដើម្បីដាក់ ជូនក្រសួង បរិស្ថាន ដើម្បីពិនិត្យនិងផ្តល់យោបល់ ឱ្យបានរួចរាល់មុន ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។
ក្នុងករណីម្ចាស់ខុនដូរប្រព្រឹត្តល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់ វិធានការបន្ត តាម ច្បាប់ជាធរមាន៕