នគរបាលស្រុកមោងឫស្សី ចាប់ខ្លួនអ្នកលេងល្បែងស៊ីសងខុសច្បាប់៨នាក់ យកមកដុះក្អែល

0
13

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (បៀរ/ឡូតូ) ២លើក ឃាត់ខ្លួនអប់រំអ្នកប្រព្រឹត្តិចំនួន ៨នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបលើកទី១ នៅភូមិទួលព្រំ២ ឃុំ កកោះ ស្រុកមោងឫស្សី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះសហការជាមួយកម្លាំងប្រជាការពារឃុំ ចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (បៀរ)១កន្លែង ឃាត់ខ្លួនមនុស្សបានចំនួន២នាក់ ១-ឈ្មោះ ឡូយ លឿត ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ២-ឈ្មោះ រ៉ែន រឿន ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី។ វត្ថុតាងដកហូតរួមមាន ៖ បៀរចំនួន១ហ៊ូ និងកម្រាលចំនួន១។

ការបង្ក្រាបលើកទី២ នៅចំនុចភូមិពោធិ២ ឃុំគារ ស្រុកមោងឫស្សី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ សហការជាមួយកម្លាំងប្រជាការពារ បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ១កន្លែង ឃាត់ខ្លួនអ្នកលេងចំនួន៦នាក់ ១-ឈ្មោះ សូង ចន្តា ភេទស្រី អាយុ ៣៤ឆ្នាំ (ម្ចាស់ផ្ទះ) ២-ឈ្មោះ សូង ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ ៣-ឈ្មោះ អុក ចាន់រ៉ា ភេទស្រី អាយុ ២៦ឆ្នាំ ៤- ឈ្មោះ អុក ចាន់រី ភេទស្រី អាយុ ៣២ឆ្នាំ ៥-ឈ្មោះ ថូ រុន ភេទស្រី អាយុ ៦២ឆ្នាំ ៦-ឈ្មោះ រិន ស្រីម៉ៅ ភេទស្រី អាយុ ២៩ឆ្នាំ អ្នកទាំង៦រស់នៅភូមិពោធិ២ ឃុំគារ ស្រុកមោងឫស្សី។ សមត្ថកិច្ចបានដកហូត កាតុងឡូតូចំនួន ១១កាតុង គ្រាប់ឡូតូចំនួន ៩៩គ្រាប់។

ករណីនេះ នគរបាលជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងបានធ្វើការណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួចឲ្យពួកគាត់ត្រលប់ទៅគេហដ្ឋានវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here