ភ្នំពេញ៖ នៅយប់ថ្ងៃទី៦ ខែសីហា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល បានឃាត់ខ្លួនអ្នកល្មើសជាង១ពាន់នាក់ និងបញ្ជូនទៅតុលាការ២នាក់ ។
យោងសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.អ.ក) បានឲ្យដឹងថានៅយប់ថ្ងៃទី៦ ខែសីហា កាអនុវត្តវិធានការច្បាប់មានចំនួន ៨៨៦ ករណី៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៤១៩នាក់ (បញ្ជូនទៅតុលាការ)២នាក់
២.ឃាត់យានយន្ត ចំនួន ៥៨៤គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៦៧,១០០,០០០រៀល។
សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្ត បម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ នៅក្នុងរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដែលក្នុងនោះអ្នកដែលល្មើស បម្រាមគោចរ នឹងត្រូវផាកពិន័យ ម៉ូតូ ២០ ម៉ឺនរៀល ចំណែករថយន្ត ១លានរៀល ដោយគ្មានការលើកលែងឡើយ៕













