ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារបានសម្រេច ដាក់ស្រុកជាំក្សាន្តទាំងមូល ជាតំបន់ក្រហម រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី ២០ខែសីហា ឆ្នាំ២០២១។
យោងតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការបិទខ្ទប់វិធានការដែល ត្រូវបានអនុវត្ត សម្រាប់ភូមិសាស្ត្រដែលបានកំណត់ជាតំបន់ក្រហម រួមមាន៖ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន រួមទាំងមិនអនុញ្ញាតិឲ្យធ្វើសកម្មភាពកីឡាក្រៅលំនៅឋាន ។
ចំពោះផ្សារ និងទីកន្លែងលក់ម្ហូប និងគ្រឿងឧបភោគ និងទីកន្លែងលក់គ្រឿងស្រវឹង ត្រូវផ្អាកជាបណ្ដោះអាសន្ន និងរាល់ការជួបជុំ ឬប្រមូលផ្ដុំមនុស្សត្រូវបានហាមឃាត់ លើកលែងករណីមួយចំនួន៕
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋ បាលខេត្តព្រះវិហារ៖



