កម្ពុជានឹង បន្តមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

0
7

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៦ ខែសីហា ឆ្នាំ២០២១។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ។ ក្នុងនោះនៅថ្ងៃទី១១-១២ ខែសីហា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបពីប្រទេសចិន និងនៅថ្ងៃទី១៣-១៦ ខែសីហា ទទួលឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេស មីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ ១C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏នឹងមាន ផ្នែកខ្លះនៃបណ្តៅខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
* អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °c
* អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

អាស្រ័យស្ថានភាពធាតុអាកាសដូច បានជម្រាបជូនខាងលើ សូមសាធារណជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here