មេការពារជាតិ ប្រាប់កងទ័ពអាវស អនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការសុខាភិបាល ខណ:មេរោគប្រភេទ Delta ឆ្លងចូលក្នុងសហគមន៍

0
9

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើនរំលឹកដល់ ពេទ្យយោធា ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ “៣ការពារ ៣កុំ” ដោយហេតុថា មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងចូលក្នុងសហគមន៍។

យោងតាមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចទៀ បាញ់ បានបញ្ជាក់ថា” សូមកងទ័ពអាវស ក៏ដូចជាពេទ្យយោធារបស់យើង ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ “៣ការពារ ៣កុំ” ដោយហេតុថា មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងចូលក្នុងសហគមន៍របស់យើងហើយ”។

សូមរំលឹកថា យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី៩ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨,២៦៩,៧៤៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here