រាជរដ្ឋាភិបាល ផ្តល់ថវិកាបន្ថែមទៅតាមបណ្តាខេត្ត ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩

0
7

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ថវិកាបន្ថែម ៧,២៦០លានរៀល ជូនទៅតាមបណ្តាខេត្តនានា ជាពិសេសខេត្តនៅជាប់ព្រំដែនថៃ ដើម្បីដោះស្រាយការខ្វះខាត និងតម្រូវការចំណាយផ្សេងៗលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

យោងតាមរាងស្តីពីការផ្តល់ថវិកាបន្ថែមនេះ បានឱ្យដឹងថា ថវិកាបន្ថែមបានផ្តល់ទៅខេត្ត ចំនួន១៩។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាបន្តបន្ទាប់ទៅតាមបណ្តាខេត្ត ដើម្បីបំពេញតម្រូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមទាំងការផ្គត់ផ្គង់ទៅតាមកន្លែងធ្វើចត្តាឡីស័កផងដែរ។

របាយការណ៍បានបង្ហាញថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាទៅតាមបណ្តាខេត្តនេះសរុបជាង ៧១ពាន់លានរៀលហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here