ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងហាងមួយកន្លែងឈ្មោះ ផ្ទះឈើម្ហូបខ្មែរថៃ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលបើកល្មើសបម្រាមគោចរ ភ្លាមៗនោះកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ លោកអភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាប និងបិទទីតាំងល្មើស ដោយបានធ្វើការឃាត់ខ្លួន បានមនុស្សសរុបចំនួន ១៤នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនរួមមាន៖ ម្ចាស់ហាងម្នាក់ ស្រី បុគ្គលិក ៤ ស្រី និងភ្ញៀវចំនួន ៩នាក់ ប្រុស។បច្ចុប្បន្នកំពុងធ្វើការសាកសួរ និងបន្តអនុវត្តនីតិវិធីតាមច្បាប់៕














