រថយន្តដឹកពលករបុក នឹងរថយន្តម៉ាកហាយឡាយឌ័រ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល

0
13

បាត់ដំបង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនាត្រង់ចំណុចក្រុមទី១១ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាកចិនយ៉ុន GENLYON (រថយន្តដឹកពលករ) បានបុកនឹងរថយន្តម៉ាកហាយឡាយឌ័រ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។

យោងតាមរបាយការណ៍របស់ លោកររសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត បានរាយការណ៍អោយដឹងថា មានរថយន្ត១គ្រឿង (រថយន្តដឹកពលករ) ម៉ាកចិនយ៉ុន GENLYON ពណ៍ត្រេអ៊ី បើកបរដោយឈ្មោះ ឡាយ តុលា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរទាហាន កងដឹកជញ្ជូន កងពលលេខ១៤ខេត្តពោធិ៍សាត់ អ្នករួមដំណើរ (ពលករ) ចំនួន២១នាក់ ស្រី៨នាក់ (គ្មានរបួស) បានបុកនិងរណាំងចែកទ្រូងផ្លូវ និងរថយន្តចំនួន១គ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ស៊េរី២០០១ ពាក់ផ្លាកលេខ បាត់ដំបង 2B-0876 បើកបរដោយឈ្មោះ រ៉ា សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ (គ្មានរបួស) អ្នករួមដំណើរចំនួន២នាក់ ១.ឈ្មោះ គ្រុយ ផល្លី ភេទស្រី អាយុ ២៧ឆ្នាំ (រងរបួសស្រាល) និង២.ឈ្មោះ សុជាតិ ធានី ភេទស្រី អាយុ ៤ខែ ១៥ថ្ងៃ (រងរបួសធ្ងន់) អ្នកទាំងបីរស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្រោយពីកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលស្រុកបវេលបានចុះពិនិត្យទីកន្លែងកើតហេតុដកហូតវត្ថុតាងរថយន្តចំនួន២គ្រឿង។

ករណីនេះ តាមការពិនិត្យកន្លែងកើតហេតុគឺ រថយន្ដដឹកពលករបានបើកបរពីទិសខាងត្បូងទៅទិសខាងជើងពេលមកដល់កន្លែងកើតហេតុ បានវ៉េចង្កូតចូលគន្លងផ្លូវខាងឆ្វេងជ្រុលទៅកៀររនាំងដែកធ្វើឱ្យរថយន្តអូសទទឹងទ្រូងផ្លូវបោកប៉ះរថយន្តធុនតូចម៉ាកហាយឡែនឌ័រតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here