ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះផ្ទះ១ខ្នងគ្មានសល់ នៅស្រុកស្ទឹងត្រង់

0
7

កំពង់ចាម៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២ និង៣០នាទី ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យឆេះផ្ទរបស់ប្រជាពលរដ្ឋភ្លាម លោក វរសេនីយ៍ឯក ប៉ាក ជាតបានដឹកនាំកម្លាំងនគរបាលនិងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចុះជួយអន្តរាគមន៍ពន្លត់អគ្គិភ័យមួយដែលបានឆាបឆេះផ្ទះមួយខ្នង បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា៖ ម្ចាស់ផ្ទះឈ្មោះ ផៃ ភឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ទីលំនៅភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ករណីនេះបណ្តាលអោយខូចខាតរួមមាន៖ ឆេះផ្ទះមួយខ្នង (ផ្ទះតៀម)ទំហំ ១៨ម៉ែត្រ គុណ ៦ម៉ែត្រធ្វើពីឈើរប្រក់ដែក ឆេះខូចខាតទាំងស្រុង ។ ១.ម៉ូតូចំនួន២គ្រឿង។ ២.គ្រឿងក្រអូប គិតជាប្រាក់ប្រហែល ២៥,០០០ $ (ពីរម៉ឺនប្រាំពាន់ដុល្លាអាមេរិច) ។

៣.ថ្នាំបាញ់ស្មៅ និងស្វាយចន្ទី គិតជាប្រាក់ប្រហែល ១០,០០០$ (មួយម៉ឺនដុល្លាអាមេរិច) ។ ៤.អីវ៉ាន់ចាប់ហួយប្រហែល ១០,០០០$ (មួយម៉ឺនដុល្លាអាមេរិច) ។

ប្រភពបន្តទៀតថា ករណីខាងលើនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។

គួរបញ្ជាក់ផងដែរថា ក្នុងការពន្លត់អគ្គិភ័យ កម្លាំងនគរបាល បានប្រើប្រាស់រថយន្តចំនួ២គ្រឿង-រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់១គ្រឿង និងរថយន្តរបស់ក្រុមហ៊ុន ឡុង ស្រេង ចំការកៅស៊ូបឹងកេត១គ្រឿង ដោយប្រើអស់ទឹកចំនួន៤ស៊ីទែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here