១ថ្ងៃប៉ុណ្ណោះ! នគរបាលស្រុកភ្នំព្រឹក បង្រ្កាបករណីល្បែងស៊ីសង៨ករណី ឃាត់ខ្លួនមនុស្ស២៩នាក់

0
10

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ អនុវត្តតាមយោបល់ណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំបង្រ្កាបអ្នកប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន៨ករណី ឃាត់អ្នកប្រព្រឹត្តចំនួន២៩នាក់ (ស្រី ២១នាក់)អប់រំណែនាំឲ្យពួកគាត់បញ្ឈប់សកម្មភាពល្មើសនេះជាបន្តទៀត។

សូមជម្រាបជូនថា ការបង្រ្កាបចំនួន៨ករណីនេះ នគរបាលអនុវត្តក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ហើយបើគិតក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះនគរបាលស្រុកភ្នំព្រឹកធ្វើការបង្រ្កាបចំនួន១១ករណី ដោយក្នុងនោះ មានទាំងល្បែងស៊ីសងល្បែងកន្ទុយលេខ និងការប្រមូលផ្តុំគ្នាលេងបាល់ទះជាដើម ហើយក្នុងចំណោមនោះមានអ្នកប្រព្រឹត្តរហូតដល់ចំនួន ៧២នាក់ ស្រី៣២នាក់ ។

ស្រុកភ្នំព្រឹកជាស្រុកមួយដែលលេចឡើងនូវករណីឆ្លងជម្ងឺកូវីដ-១៩ ខ្លាំងហើយមួយចំណែក នៃការឆ្លងគឺដោយសារតែពួកគាត់ប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនេះតែម្តង ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលបាលខេត្តបាត់ដំបង បានធ្វើសេចក្តីណែនាំមួយក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ គ្រប់អង្គភាពចំណុះស្នងការដ្ឋាន ឲ្យយកចិត្តទុកដាក់បង្រ្កាបល្បែងស៊ីសងនៅមូលដ្ឋានក្រុងស្រុក ព្រោះការជួបជុំប្រមូលផ្តុំប្រព្រឹត្តល្បែងស៊ីសងនេះ ជាមូលហេតុនាំទៅដល់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here