ស្ដាយអនាគត! នគរបាលស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន

0
8

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៣នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កាលពីវេលាម៉ោង១ និង០០នាទី ស្ថិតនៅត្រង់ចំណុច ក្នុងផ្ទះជួល ភូមិព្រៃចាស់ ឃុំវិហាសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ១-ឈ្មោះ វិន វុធ ហៅភឿក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (លទ្ធផលតេស្តរកមេរោគកូវីដ១៩ អវិជ្ជមាន(-) ) ។ ២-ឈ្មោះ ធន់ សុខខៀវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន) -លទ្ធផលតេស្តរកមេរោគកូវីដ១៩ អវិជ្ជមាន(-) ។ ៣-ឈ្មោះ យ៉ន លា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ -(លទ្ធផលតេស្តរកមេរោគកូវីដ១៩ អវិជ្ជមាន (-) )

ចំណែកឯវត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់តូច (ទំងន់០,៣៥ក្រាម), ទូរស័ព្ទដៃចំនួន២គ្រឿង, ឧបករណ៍សំរាប់ប្រើប្រាស់រួម ជាមួយសំភារៈសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់ អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here