ពលរដ្ឋ​ខ្មែរ​ចំនួន​៣០​នាក់ ​ត្រូវ​គេ​នាំ​មក​ទម្លាក់​ចោល​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ស្រះ​កែវ​ ជាប់ព្រំដែនកម្ពុជា

0
21

ភ្នំពេញ៖ អាជ្ញាធរ​ស្រុក​ខ្ល​ង​ហាត​ ខេត្ត​ស្រះ​កែវ​ សហការ​ជាមួយ​កម្លាំង​ទាហាន​ឈុត​ខ្មៅ​ទី​១៣​ និង​នគរបាល​ស្រាវជ្រាវ​ខេត្ត​ស្រះ​កែវ​ និង​អង្គភាព​ពាក់ព័ន្ធ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០២១​ បាន​ចូល​ទៅ​ត្រួតពិនិត្យ​ប្រជាពលរដ្ឋ​ខ្មែរ​ (​ប្រុស​ចំនួន​១២​នាក់​ និង​ស្រី​១៨​នាក់​)​ សរុប​ចំនួន​៣០​នាក់​ ដែល​ចូល​មក​ប្រទេស​ថៃ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ ត្រូវ​បាន​គេ​នាំ​មក​ទម្លាក់​នៅ​លើ​ផ្លូវជាតិ​ក្នុងភូមិ​សាស្ត្រ​ភូមិ​វ៉ាំ​ង​ចើក​ ឃុំ​ត្រៃ​ដៀវ​ ស្រុក​ខ្ល​ង​ហាត​ ខេត្ត​ស្រះ​កែវ​ ចម្ងាយ​ពី​ព្រំដែន​កម្ពុជា​-​ថៃ​ ប្រមាណ​២០​គីឡូម៉ែត្រ​ ដើម្បី​ឲ្យ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​ខ្លួន​វិញ​ ក្នុង​អំឡុង​ស្ថានការណ៍​វិបត្តិ​កូ​វី​ដ​-១៩​ ដែល​កន្លែងធ្វើការ​ភាគច្រើន​ទទួល​រង​ផល​ប៉ះពាល់​ជំងឺ​នេះ​មិន​មានការ​ងារ​ធ្វើ​ ។​ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

​សមត្ថកិច្ច​ថៃ​បញ្ជាក់​ថា​ ក្រោយ​ពី​សួរនាំ​ ពលរដ្ឋ​ខ្មែរ​ទាំងអស់​ខាងលើ​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ឈុ​ន​បុរី​ ចំនួន​២៥​នាក់​ ក្រុង​បាងកក​ ចំនួន​៣​នាក់​ និង​សមុទ្រ​ប្រា​កាន​ ចំនួន​២​នាក់​ ពួក​គាត់​ចង់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ប្រទះ​ឃើញ​មុន​។​

​ក្រោយ​ពី​សួរនាំ​រួច​សមត្ថកិច្ច​ថៃ​ បាន​នាំ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ឡើង​ជិះ​រថយន្ត​យោធា​ ដឹក​ទៅ​ឯ​ចំណុច​ស្នាក់​បណ្ដោះអាសន្ន​ នៅ​បរិវេណ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុង​អំឡុង​ដែល​ប្រទេស​កម្ពុជា​ប្រកាស​បិទ​ខ្ទប់​ ហាម​ចេញ​-​ចូល​ព្រំដែន​ ដើម្បី​រង់ចាំ​ការ​អនុញ្ញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here