សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែង ជល់មាន់៦នាក់ នៅស្រុក​បាណន់

0
14

បាត់ដំបង៖ ដោយអនុវត្តតាម​បទបញ្ជា​ផ្ទាល់​របស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​ការណែនាំរបស់លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា ​នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ ​លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣២នាទី បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ (​ ភ្នាល់​មាន់ជល់​ )​ ១​ករណី​ ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ ស្ថិតនៅ​ចំណុច​ជីរក​ ​ភូមិ​បឹង​ក្រសាល​ ឃុំ​ស្នឹង​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។

វត្ថុតាង​ដកហូតរួម​មាន៖​ ម៉ូតូ​ចំនួ​ន៣​គ្រឿង​, មាន់​ជល់​ចំនួន​៥​ក្បាល​, ស៊ុំមាន់​ចំនួន​២​, សង្វៀន​សម្រាប់​ជល់​មាន់​ចំនួន១​, ជញ្ជីង​សម្រាប់​ថ្លឹង​មាន់ជល់​ចំនួន​១​។

​បច្ចុប្បន្ន​ នគរបាលការិយាល័យ​ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុង​តែ​ធ្វើការ​កសាងសំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here