កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅម៉ោងប្រមាណ៦និង៣០នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ មានករណីរថយន្ត ដឹកកម្មករ (ឡានកូរ៉េ ២,៥តោន) បានបុកជាមួយរថយន្តមួយគ្រឿងទៀត ស្ថិតនៅគីឡូម៉ែត្រលេខ៣ ផ្លូវជាតិលេខ ៤១ ភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង បណ្ដាលឲ្យ រងរបួសកម្មករជាច្រើននាក់។

លោកស្នងការរងបន្តថា រថយន្តមានកម្មករជិៈប្រមាណ៦០នាក់ មានរងរបួសធ្ងន់ស្រាល ជាច្រើននាក់ និងកំពុងមានកម្មករជាប់នៅក្នុងកាប៊ីនឡានទៀតផង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសហការគ្នាជួយអន្តរាគមន៍អ្នកជាប់ក្នុងកាប៊ីនរថយន្តនិងកំពុងជួយសង្គ្រោះយកអ្នករងរបួសទៅមន្ទីរពេទ្យ សម្រាប់ព័ត៌មានលម្អិត Champey News និងផ្សាយជូននៅពេលក្រោយ៕













