Update! ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកសំរោងទង ស្លាប់កម្មករ៣នាក់

0
9

ភ្នំពេញ៖ យោងតាមរបាយការណ៍អធិការ នគរបាលស្រុកសំរោងទង បានឲ្យដឹងថា មានកម្មករចំនួន៣នាក់បានស្លាប់ ករណីរថយន្តដឹកកម្មករ បុកជាមួយរថយន្ត  មួយគ្រឿង ទៀតដឹកឥដ្ឋ លើកំណាត់ផ្លូវជាតិ លេខ៤១ចន្លោះគីឡូម៉ែត្រលេខ ៣ -៤ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីម៉ោងប្រមាណ ១៨.៣០នាទី ថៃ្ងទី ១១ ខែសីហា ឆ្នាំ ២០២១។

នគរបាលស្រុកសំរោងទងបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ខាងលើមាន កម្មករកម្មការិនី  ជិះសរុប៣៥នាក់ ក្នុងឧប្បវហេតុ នេះបណ្ដាលឱ្យកម្មករស្លាប់ចំនួន៣នាក់ ប្រុសម្នាក់ ជិះនៅផ្នែកខាង ក្រោយរថយន្ដ។

ប្រភពដដែល បន្ថែមឱ្យដឹងទៀតថា ក្រៅពីអ្នកស្លាប់ ខាងលើ ក៏មានអ្នករបួសធ្ងន់១៧នាក់ របួស ស្រាល៨នាក់ និងតៃកុងរថយន្ដ២នាក់  ព្រូរថយន្ដម្នាក់ សរុបក្នុងហេតុការណ៍ អ្នករងរបួស២៨  នាក់ ស្លាប់៣នាក់ក្រៅពីរនោះ របួសតិចតួចមូលហេតុជំនាញបន្ដស្រាវជ្រាវ។

ចំពោះវត្ថុតាងកំលាំងនគរបាលស្ទួចយកមករក្សាទុកជាបណ្ដោះអាសន្នដើម្បី កសាងសំ ណុំរឿងចាត់ការ នីតិវិធីបន្ដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here