ចាប់ខ្លួនជនជាតិថៃ៦នាក់ លួចឆ្លងដែនតាមច្រករបៀងចូលកម្ពុជា

0
14

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៅតាមគោលដៅបន្ទាត់ព្រំដែនកម្ពុជាបាន ឃាត់ខ្លួនជនជាតិ ថៃ៦នាក់ កំពុងព្យាយាមលួចឆ្លងដែនចូលធ្វើការនៅប្រទេសកម្ពុជាកាលពីវេលាម៉ោង៥និង!២៥នាទី ថ្ងៃទី១២សីហា ២០២១ នេះ។

សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថា មានទាហានថៃកងកម្លាំងបូរផា សហការជាមួយកម្លាំង នគបាលល្បាតព្រំដែនទី១២ នឹងនគបាលស្រុកងាព្រះយ៉ា បានចាប់ឃុំខ្លួនជនជាតិថៃចំនួន៦នាក់ ក្នុងនោះប្រុស៥នឹងស្រីម្នាក់ ខណៈកំពង់លួចឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសកម្ពុជា ក្នុងភូមិសាស្រ្តភូមិណង យ៉ាកែវ ឃុំគោក/ស្រុកគោកឃ្យូង ខេត្តស្រះកែវ ទើបឃុំខ្លួនយកមកសួរ ចម្លើយនៅទីបញ្រការកងរយទី៤។

បន្ទាប់ពីសួរចម្លើយ បានឲ្យដឹងថា អ្នកខ្លះមកពីខេត្តឈៀងម៉ៃ,រាក់យ៉ង នឹងក្រុងបាងកក ត្រូវការលួចឆ្លងដែន ដើម្បីទៅធ្វើការនៅប្រទេសកម្ពុជា ស្មគ័តាមរយៈក្រុមហ្វេសប៊ុក រកការងារឲ្យធ្វើអារញ្ញ-ស្រះកែវ ដើម្បីទៅធ្វើជាបុគ្គលឹកកាស៊ីណូអនឡាញ ក្នុងក្រុងប៉ោយប៉ែត ហើយការធ្វើដំណើរលើកនេះ ខាងក្រុមហ៊ុនកាស៊ីណូជាអ្នកចំណាយថ្លៃផ្លូវឲ្យគ្រប់យ៉ាង។

ក្រោយពីសួនាំជនជាតិថៃខាងលើនិងអនុវត្តតាមវិធានរបស់សុខាភិបាលរួចរាល់ សមត្ថកិច្ចបាន បញ្ជូនខ្លួនទៅឲ្យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here