បាត់ដំបង៖ អនុវត្តតាមយោបល់ណែនាំរបស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានដឹកនាំបង្រ្កាបអ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងក្នុងមូលដ្ឋានបានចំនួន៥ករណី ឃាត់អ្នកប្រព្រឹត្តចំនួន១៩នាក់ ស្រីចំនួន ១៧នាក់ អប់រំណែនាំឲ្យពួកគាត់បញ្ឈប់សកម្មភាពល្មើសនេះជាបន្តទៀត ។
ក្នុងសកម្មភាពបង្រ្កាបនេះសមត្ថកិច្ចនគរបាលធ្វើការដកហូតបានបៀចំនួន៥ហ៊ូ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ក្នុងកិច្ចសន្យាអប់រំណែនាំដែលសមត្ថកិច្ចបានធ្វើចំពោះពួកគាត់កុំឲ្យប្រព្រឹត្តសកម្មភាពល្មើសបន្តទៀតនេះសមត្ថកិច្ចបានពន្យល់ណែនាំឲ្យគាត់បានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ដែលក្នុងនោះមានចំណែកជាច្រើនករណីដែលបណ្តាលមកពីការជួបជុំ ប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងនាពេលកន្លងមក៕
