FAO សន្យា ស្វែងរកថ្នាំការពារជំងឺ ដុំពកស្បែក គោ-ក្របី ជួយដល់កម្ពុជា

0
12

ភ្នំពេញ៖ នាយកអង្គការស្បៀងនិងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Alexandre Huynh បានអះអាងថា នឹងខិតខំ ឲ្យអស់ពីសមត្ថភាព ក្នុងការស្វែងរកថ្នាំការពារជំងឺ ដុំពកស្បែក គោ-ក្របី ជួយដល់ប្រទេសកម្ពុជា។

ការអះអានេះធ្វើឡើងក្នុងឱកាស លោក វេង សាខុន អនុញ្ញាតឲ្យលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីបានបញ្ចប់បេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជារយ:ពេល ៥ឆ្នាំ។

ឆ្លៀតយកឱកាសនេះ លោក វេង សាខុន តាមរយ:លោក Alexandre Huynh ស្នើសុំឲ្យអង្គការពិនិត្យលទ្ធភាព ជួយឧបត្ថម្ភថ្នាំការពារ ជំងឺដុំពកលើស្បែកគោ-ក្របី ដែលជំងឺនេះកំពុងរីករាលដាល នៅកម្ពុជានាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប លោក Alexandre Huynh បានលើកឡើងថា ទោះបីបេសកកម្មលោក ត្រូវបានបញ្ចប់ ចំពោះសំណើចុងក្រោយរបស់លោករដ្ឋមន្រ្តី លោកសន្យាថានឹងខិតខំ ឲ្យអស់ពីសមត្ថភាព ក្នុងការស្វែងរកថ្នាំការពារជំងឺ ដុំពកស្បែក គោ-ក្របី ជួយដល់ប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here