បង្រ្កាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្ស៦នាក់ នៅក្រុងបាត់ដំបង

0
12

បាត់ដំបង៖ អនុវត្តតាមយោបល់ការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង ដោយបានការសម្របសម្រួលលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ( ភ្នាល់ជល់មាន់ ) ចំនួន១ ករណី និងបាននាំខ្លួនមនុស្សចំនួន៦នាក់។

ការបង្ក្រាបនេះបានធ្វើឡើងនៅ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៤៥ នាទីរសៀល នៅចំណុចភូមិច្រាបក្រសាំងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូចំនួន៦គ្រឿង, មាន់ជល់ចំនួន១ក្បាល,  ឆ្នាំងដាំទឹកស្អំមាន់ ចំនួន១។

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here